ទើបតែបរិច្ចាកថវិកាជួយសង្គមកាលពីថ្មីនេះ ពិតជាមិនធម្មតាមែនសម្រាប់តារាល្បី ពិធីការិនី រតនា ពេលនេះកាន់តែជោគជ័យនឹងមុខជំនួញអនឡាញរបស់នាង ស្ងាត់ៗលេងទិញគ្រឿងថ្មីមួយឈុតតម្លៃខ្ទង់ជិត២០ម៉ឺនដុល្លារ ទុកពាក់ពេលលក់ផលិតផលលេង។
សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្សារចាស់ និង ផ្សារកណ្តាល ក្នុងទឹកដីខណ្ឌដូនពេញ ពិធីការិនី រតនា បានដឹកនាំសមាជិករបស់នាងដែលជាស្រ្តីមេផ្ទះលក់អនឡាញនូវផលិតផល NUNA រួមទាំងគ្រួសាររបស់នាងប្រមាណជាង២០នាក់ បានចំណាយពេលនិងថវិកាចុះចែកម៉ាស់២៥០០បន្ទះ និងអាកុល២៥០០ដប ជូនអ្នកអត់សូវមាន តាស៊ីក្លូ អ្នករត់កងបី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដើម្បីបំផុសឱ្យមហាជនមានការប្រុងប្រយ័ត្ន និង យកចិត្តដាក់ក្នុងការពារពី កូរ៉ូណវិរុស (កូវីដ១៩) ខណៈកម្ពុជាមានករណីផ្ទុះជម្ងឺនេះរហូតមានឆ្លងរហូតជិត៤០នាក់នាពេលនេះ។
ជាមួយគ្នានោះ ទើបតែប្រកាសនូវការនាំចូលគ្រឿងសម្អាងប្រ៊េនថ្មីកាលពីថ្មីៗនេះ តារាពិធីការិនី មាស សុវណ្ណរតនា ហៅ “រតនា” ស្រាប់តែលេងបញ្ចេញសម្រស់ជាមួយគ្រឿងពេជ្រមួយឈុតធំទៀត នៅពេលឡាញលក់ផលិតផលរបស់នាង។ ការបញ្ចេញគ្រឿងពេជ្រមួយឈុតធំនេះ ត្រូវបាននាងបង្ហើបឱ្យដឹងថា តម្លៃក្បែរៗ២០ម៉ឺនដុល្លារ ដែលទើបទិញពីហាងពេជ្រ ទ្រី ដាណា កាលពីប៉ុន្មានថ្ងៃមុននេះ។
អ្នកនាង រតនា ប្រាប់កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ឱ្យដឹងថា វាជាការពិតមែនដែលទើបតែគ្រឿងពេជ្រ មួយឈុតធំទៀតហើយមិនមែនលេងសើច ឬ ក្លែងបន្លំ ទៅតាមអ្នករិះគន់ឬមនុស្សមួយចំនួនចោទប្រកាន់ថា ខ្ចីគេពាក់នោះទេ។ នាងទើបគ្រឿងមួយឈុតធំនេះពីហាងពេជ្រ ទ្រី ដាណា យ៉ាងពិតប្រាកដដោយមានក្រដាសស្នាមបញ្ជាក់ត្រឹមត្រូវហើយត្រូវបានធានាជាសុទ្ធទឹកល្អ ទើបនាងមានទំនុកចិត្តខ្លាំងជឿលើហាងមួយនេះ។ ទិញគ្រឿងពេជ្រមានទាំងខ្សែករ ខ្សែដៃ ក្រវិល និង កងដៃ លើកនេះ ក៏ដោយសារមានមូលហេតុមួយចំនួនទៀតដែរ។
ធ្លាប់ជាអតីតពិធីការិនីអានព័ត៌មាននៅទូរទស្សន៍ស៊ីអិនស៊ីផងដែរនោះ អ្នកនាងបានប្រាប់ថា មួយរយៈនេះ មានគូប្រជែងខ្លះបានយករឿងទាំងការរកស៊ី និង រឿងនាងពាក់ពេជ្រ មកនិយាយដៀមដាមប្រមាថពេញហ្វេសប៊ុក ដែលធ្វើឱ្យនាងមិនពេញចិត្តចំពោះទង្វើរអ្នករកស៊ីខ្លះមិនខំប្រឹងរកស៊ីបែរជា មួយថ្ងៃៗអង្គុយចាំរិះគន់ទើសគេឯង និង បំផ្លើសពីការពិត។ ដូច្នេះនាងសម្រេចចិត្តទិញពេជ្រមួយឈុតធំទៀត ដែលតម្លៃ១៧ម៉ឺន៥ពាន់ដុល្លារអាមេរិក ពីហាងពេជ្រ ទ្រី ដាណា។ លុយទាំងអស់នេះ សុទ្ធសឹងតែរកទុកដាក់រយៈពេលជាយូរមកហើយ ក្រោយជោគជ័យលើមុខរបបអនឡាញ NNP និងថ្មីៗនេះ NUNA មួយទៀតទើបសម្រេចចិត្តទិញរបស់ដែលនាងស្រលាញ់បែបនេះ។
តារាស្រីរូបនេះបាននិយាយទៀតថា ជីវិតនាងបានឆ្លងកាត់ច្រើនហើយ នាងស្ទើរតែមិនដែលបានដេកពេញភ្នែកទេ ១ថ្ងៃច្រើនណាស់៣ម៉ោង។ លុយរបស់នាងនិងគ្រួសារមានសល់បានច្រើនបានប៉ុណ្ណេះដោយសារតែ នាងនិងស្វាមី មិនទទួលទានគ្រឿងស្រវឹង មិនចូលក្លឹប មិនចូលការ៉ាអូខេ មិនសូវដើរកម្សាន្ដទេ គឺស្ទើរតែ៩៩ភាគរយ។ បើការរកស៊ីចុះតាមខេត្ត និង ក្រុមការងាររបស់នាង តែងតែដឹកឥវ៉ាន់ដល់អតិថិជនដោយផ្ទាល់ដៃទើបនាងជោគជ័យមកពេលនេះ ហើយក៏មិនមែនអង្គុយចាំរាប់លុយស្រួលនោះដែរ។
សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា ហៅ រតនា ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និង ធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP ដោយបានបោះទុនដំបូងប្រមាណ៤ម៉ឺនដុល្លារ។
ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។ មហាជនក៏សរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ ដែលកន្លងមកនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ហើយថ្មីៗនេះ បានចំណាយពេលនិងថវិកាចុះចែកម៉ាស់២៥០០បន្ទះ និងអាកុល២៥០០ដប ជូនអ្នកអត់សូវមាន តាស៊ីក្លូ អ្នករត់កងបី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។ ក្រៅពីអាជីពជាពិធីការិនី និង អ្នកលក់អនឡាញនោះ នាងក៏ធ្លាប់ជាអតីតជាអ្នកទីផ្សារ និង អ្នកសារព័ត៌មាននៅក្រុមហ៊ុន TNB របស់លោកប្រុសស្អាតជ្រោចង្វា ប៊ុន រឿន ៕