ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងបំផុត ដែលកាលពីព្រឹកមិញនេះ ទទួលដំណឹងថាលោកបា៉ជាទីស្រលាញ់របស់តារាចម្រៀងល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ បានទទួលមរណៈភាពហើយ។
នេះបើយោងបានបណ្ដាញសង្គមរបស់លោក សុគន្ធ ថេរ៉ាយុ បានរៀបរាប់ថា៖ « វាពិតជាលឿនណាស់ សម្រាប់ខ្ញុំ និងក្រុមគ្រួសារ ប៉ាបានចាកចេញពី ពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ សូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗ ប៉ាកុំបារម្ភ ខ្ញុំនឹងមើលថែប្អូនៗអោយបានល្អ ប៉ាហត់ហើយប៉ាសំរាន្តចុះ ” ប៉ា Alex Chan បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី ៣០ ខែ មីនា ឆ្នាំ ២០២០ វេលាប្រហែលជិតភ្លឺ ដោយរោគាពាធ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាមានការសោកស្ដាយ ហើយក៏បានចូលរួមរំលែកទុក្ខដល់តារាប្រុសរូបនេះ ដែលត្រូវបាត់បង់ឪពុកយ៉ាងឆាប់រហ័សបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី