ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ខណៈពេលនេះតារាសម្ដែងថៃស្រី Noey Chotika កំពុងតែពរពោះកូននៅក្នុងផ្ទៃចំនួន៣៨សប្ដាហ៍ហើយ ហើយក៏ត្រៀមនឹងសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញវីដេអូតារាស្រីរូបនេះ កំពុងតែបញ្ចញក្បាច់រាំកាច់រាងយ៉ាងសាហាវ ខណៈក្បាលពោះនាងពេលនេះពិតជាធំខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាបញ្ចេញមតិព្រួយបារម្ភ និងស្រៀវជំនួសនាង នៅពេលឃើញនាងរាំកាច់រាងខណៈកំពុងតែពរពោះកូនក្នុងផ្ទៃបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី