ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern Phimchanok តែងតែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈស្ទាយ៍រៀបចំខ្លួនបែបទាន់សម័យរបស់នាងនោះតែម្ដង។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហាញខ្លួនក្នុងឈុតរូ៉បពណ៍ស អមជាមួយការផាត់មុខនិងតុបតែងសក់យ៉ាងប្លែកទៀត មើលទៅពិតជាស្រស់ស្អាត ដូចទេពអប្សរក្នុងរឿងអញ្ចឹង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរពីសម្រស់របស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍រហូត៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី