ពេលវេលាសម្រាប់ តារាសម្ដែងប្រុសកំពុងមានប្រជាប្រិយភាព Park Bo Gum ដែលត្រៀមបំពេញកាពត្វកិច្ចចូលបម្រើកងទ័ពជិតមកដល់ហើយ នោះគឺនៅអំឡុងពេលរដូវក្ដៅខាងមុខ បន្ទាប់ពីថតខ្សែភាពយន្ដថ្មីរបស់ខ្លួន “Wonderland” រួចរាល់។ នេះបើយោងតាមប្រភពពត៌មាន Sportbiz ។
បច្ចុប្បន្ន តារាសម្ដែងប្រុសរូបនេះ មានវ័យ ២៨ ឆ្នាំ ហើយក៏ជាពេលដែលជិតត្រូវបំពេញកាព្វកិច្ចជូនជាតិចូលបម្រើកងទ័ពផងដែរ។ ទន្ទឹមនឹងនេះផងដែរ Bo Gum ក៏បានលើកឡើងថា “ខ្ញុំមានគម្រោងចូលបម្រើកងទ័ពនៅពេលដែលពេលកំណត់បានមកដល់។ ប្រសិនបើមានឱកាសខ្ញុំចង់ធ្វើវាឆាប់ៗ នេះ”។
ប៉ុន្ដែយ៉ាងណាមិញ ផលិតកម្ម Blossom ដែលជាទ្រនំរបស់ Park Bo Gum បានចេញសេចក្ដីប្រកាសថា “ខាងយើងមិនទាន់បានទទួលសេចក្ដីបញ្ជាក់ណាមួយច្បាស់លាស់ទាក់ទងនឹងការចូលបម្រើ កងទ័ពរបស់ Bo Gum នៅឡើយនោះទេ។ ណាមួយ ពេលវេលាជាក់ស្ដែងក៏មិនទាន់សម្រេចដែរ”។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ដ “Wonderland” នឹងត្រៀមចាប់ផ្ដើមថតនៅខែ មេសា ខាងមុខនេះហើយ៕
អត្ថបទដោយ៖ ស្រីពេជ្រ