ជាការពិតណាស់ ប្រិយមិត្តដែលគាំទ្រតារាសម្ដែងថៃស្រី Taew Natapohn ប្រាកដជាជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ នាងតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈក្បាច់រាំយ៉ាងរស់រវើករបស់នាង ឃើញហើយពិតជាគួរឲ្យសរសើរខ្លាំងណាស់។
យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗកន្លងទៅនេះ Taew បានបញ្ចេញក្បាច់រាំតាមតារាស្រី Lisa សមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK យ៉ាងរស់រវើក មើលទៅពិតជាឡូយខ្លាំងណាស់ ហើយក៏ទទួលបានការសរសើរយ៉ាងខ្លាំងថែមទៀតផង។
ទន្ទឹមនិងការសរសើរ ក៏មានអ្នកលេងបណ្ដាញសង្កមមួយចំនួនបានបញ្ចេញមតិរិះគន់ថា Taew មិនស័ក្ដិសម នឹងការរាំ ក្នុងស្ទាយ៍បែបនេះទេ ហើយថែមទាំងនិយាយថា នាងបានចម្លងក្បាច់រាំពី Lisa ថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី