នរណាមិនស្លុត! ត្រឹមតែប៉ុន្មានថ្ងៃ ឆៃ លីដាឡែន បានបាត់បង់សាច់ញាតិដល់ទៅ២នាក់!

ជារឿងមួយគួរឲ្យសង្វេគខ្លាំងណាស់ ដែលមិននឹកស្មានថា ដើមខែនេះតារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន ត្រូវបាត់បង់សាច់ញាតិដល់ទៅ២នាក់បែបនេះនោះទេ។

ក្នុងនោះផងដែរ​ បើតាមបណ្ដាញសង្គមរបស់អ្នកនាង ឆៃ លីដាឡែន បានរៀបរាប់យ៉ាងក្ដុកក្ដួលក្នុងចិត្តថា «ក្នុងខែនេះ ហេតុអីខ្ញុំត្រូវបាត់បង មនុស្សជាទីស្រលាញ់ខ្ញុំ ដល់ទៅ២នាក់អញ្ចឹង? ដំបូងលោកណុប​ បាយ៉ារិទ្ធ ឆាតមកប្រាប់ តែខ្ញុំមិននឹកស្មានថា អ៊ុំខ្ញុំ​ទេ​ តែដល់ខ្ញុំទទួលដំណឹង ពីគ្រួសារខ្ញុំ ទើប​ខ្ញុំដឹងថាអ៊ុំខ្ញុំ ស្លាប់ដោយសារជំងឺCOVID-19 នៅប្រទេសបារាំង​ រំលងមិនបានប៉ុន្មានថ្ងៃផង​ ខ្ញុំមកដល់ស្រុកកំណើត​មីងខ្ញុំត្រូវស្លាប់ម្នាក់ទៀត ដោយជំងឺមហារីកកូនកណ្តុរ ក្នុងសួត សូមវិញាណក្ខន័អ៊ុំ និងមីង ទៅកាន់សុគតិភពចុះ សូមឲ្យជាតិក្រោយ សូមឲ្យអ៊ុំ និងមីង មានសុខភាពល្អនឹង អាយុវែង RIP»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើននាំគ្នាចូលរួមរំលែកទុក្ខចំពោះតារាស្រីរូបនេះ និងអាណិតនាងយ៉ាងខ្លាំង មិននឹកស្មានថាត្រឹមតែប៉ុន្មានថ្ងៃនាងត្រូវបាត់បង់សាច់ញាតិអស់២នាក់អញ្ចឹងសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី