តារាចម្រៀង និងតារាសម្ដែងប្រុសវ័យ ៣៧ ឆ្នាំ លោក Jung Yoon Hak ដែលជាសមាជិកក្រុមចម្រៀង Supernova ត្រូវបានធ្វើតេស្ដរកឃើញថាឆ្លងនូវជំងឺ កូវីដ១៩។ មិនតែប៉ុណ្ណោះ លោកក៏ជាតារា Kpop ដំបូងគេដែលឆ្លងជំងឺនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់ប្រភពពត៌មាន Allkpop។
មែនទៅ បន្ទាប់ពីត្រលប់មកពីថតកម្មវិធីមួយនៅប្រទេស ជប៉ុន នៅថ្ងៃទី ២៤ ខែ មីនា កន្លងទៅ តារាប្រុសរូបនេះ ចាប់ផ្ដើមសង្ស័យទៅលើសុខភាពរបស់ខ្លួន ហើយក៏ទៅធ្វើការពិនិត្យ។ ក្រោយមកត្រូវបានប្រទះឃើញថា លោកពិតជាបានឆ្លង កូវីដ១៩ ពិតមែន។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុង ស៊ូល៕
អត្ថបទដោយ៖ ស្រីពេជ្រ