តារាសម្តែងថៃវ័យក្មេង Bright រូបនេះគឺកំពុងតែទទួលបានការស្រឡាញ់និងគាំទ្រយ៉ាងកុះករសម្បើមណាស់ នាពេលបច្ចុប្បន្ន។ អ្នកគាំទ្របានចាប់អារម្មណ៍ដល់រូបលោកតាមរយៈរឿងដែលកំពុងល្បីពេលនេះគឺរឿង 2gether ផងដែរ។
Bright មានអាយុ 22ឆ្នាំហើយដែលជាកូនប្រុសសញ្ចាតិថៃ។ តារារូបនេះមាននាមត្រកូលពេញហៅថាVachirawit Chivaaree ដែលជាកូនកាត់ចិននិងអាមេរិចទៀតផង។ លោកទើបតែចូលសិល្បៈក្នុងឆ្នាំ 2016 នោះទេ គិតមកដល់ពេលនេះគឺរយៈពេល 4ឆ្នាំហើយ។
កាន់តែអង្រួនបេះដូងប្រិយមិត្តទៅទៀត គឺនេះទើបតែលេចលឺដំណឺងថាលោក Bright មានមិត្តស្រីហើយ!
មិត្តភក្តិលោកមានទម្លាយថា លោកមានមិត្តស្រីជាយូរហើយ គឺទាក់ទងគ្នានឹងមនុស្សស្រីក្រៅសង្គមសិល្បៈម្នាក់ តាំងពី២០១៦ ឯណោះ! តែលោកមិនដែលបង្ហាញរូបនាងអោយអ្នកគាំទ្រឃើញទេ ធ្វើឲ្យគ្រប់គ្នាចង់ឃើញរូបសម្រស់គូស្នេហ៍តារាប្រុសកំពុងល្បីម្នាក់នេះជាខ្លាំង។
មិនអីទេប្រិយមិត្ត បើថ្ងៃណាមួយ Bright ព្រមបង្ហាញមុខគូស្នេហ៍ខ្លួននោះ TodaySharing នឹងចែករំលែកដល់ប្រិយមិត្តភ្លាម! ឥលូវនេះ មើលរូបថតមុខមាត់សង្ហាៗជាច្រើនសន្លឹករបស់ Bright សិនណ៎ ^^