សូមសរសើរទឹកចិត្តល្អ! រតនា ទ្រាំក្តៅទ្រាំក្លិនស្អុយយកអាហារជូនអ្នកក្រនៅតំបន់ចាក់សំរាម

ទោះបីជាមានការមមាញឹកជាមួយនឹងការងារពេញមួយថ្ងៃក៏ដោយ ក៏អ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីនិងជាអ្នកសារព័ត៌មានរួមជាមួយសមាជិកក្រុមហ៊ុន លក់ផលិតផល NUNA បានព្យាយាម ចំណាយពេល ដោយមិនសម្រាក ធ្វើកម្មវិធីមនុស្សធម៌ ចែកជូនកញ្ចប់អាហារដល់អ្នកក្រីក្រនៅតំបន់ចាក់សំរាម (តំបន់ចាក់សំរាមកន្លែងថ្មីក្នុងខណ្ឌដង្កោ) កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

អ្នកនាង មាស សុវណ្ណរតនា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដើម្បីចូលរួមចែករំលែកទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាល ក្នុងទប់ទល់និងជំងឺ ដែលកំពុងរាតត្បាត ជុំវិញពិភពលោក គឺ កូវីដ១៩ អ្នកក៏ធ្លាប់បានចែកម៉ាស និង អាល់កុល ជូនដល់អ្នកធាក់ស៊ី ម៉ូតូឌុប អ្នកខ្វះខាត នាពេលកន្លងមក ហើយនៅយប់នេះ ក្នុងការងារនៃក្រុមហ៊ុន លក់ផលិតផល NUNA បាបរៀបចំ ជាចំណីអាហារចំនួន៥០០កញ្ចប់ជូនដល់ប្រជាជនជាអ្នករើសសំរាមឬដើររើសអេតចាយ នៅតំបន់ចាក់សំរាមថ្មីក្នុងខណ្ឌដង្កោកាលព្រឹកថ្ងៃអាទិត្យទី០៥ ខែមេសា ឆ្នាំ២០២០។

ពិធីការិនី រតនា បាននិយាយថា “ខ្ញុំនៅដល់កន្លែងចោលសំរាម នៅទឹកដីកន្លែងចាក់សំរាមថ្មី បងប្អូន៥០០គ្រួសារ គ្រាន់ដល់ភ្លាម ខ្លោចិត្ត ខ្លិន ស្អុយ ផ្ទះខ្ទម”។

ជាមួយគ្នានោះផងដែរថា កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ពិធីការិនី រតនា ចប់ចេញពីធ្វើការហើយមិនសម្រាកឡើយ បែរជាចុះចែកអាហារដល់អ្នកអត់ដែលដេកតាមចិញ្ចើមផ្លូវផ្ទះរបស់គេ អ្នករត់ស៊ីក្លូ អ្នករត់កង់បីគ្មានផ្ទះសម្បែងជាច្រើននាក់ពួកគាត់កំពុងតែលង់លក់ក្នុងដំណេកទៅហើយ។

សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា ហៅ រតនា ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និង ធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។ ក្រោយពីជឿជាក់ និងទុកចិត្តហើយនាងបោះទុនលើមុខជំនួញនេះកាត់ស្តុកផលិតផលក្នុងខេត្តកំពតមួយដោយបានទុនប្រមាណ៤ម៉ឺនដុល្លារ។

នាងមិនត្រឹមបោះនិងចែកចាយផលិតឱ្យអ្នកតំណាយរបស់នាងឡើយ នាងខំប្រឹងលក់តាមអនឡាយ បន្ទាប់ការងារសិល្បៈ សូម្បីតែយប់ម៉ោងគេងសម្រាក់ក៏ខំប្រឹងលក់ដែរ។ ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។ តារារូបនេះ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ ដែលកន្លងមកនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ៕