ជាការពិតណាស់បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃល្បីឈ្មោះ Matthew និងភរិយា បានឆ្លងជម្ងឺ កូវីដ១៩ រយៈពេល២០ថ្ងៃហើយ ហើយក៏កំពុងតែធ្វើការព្យាបាលនិងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផងដែរ។
តែយ៉ាងណាមិញថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនកាន់តែព្រួយបារម្ភ នៅពេលដែលអ្នកទាំងពីរបានបង្ហាញពីលទ្ធផលធ្វើតេស្ដលើកទី២ គឺនៅតែវិជ្ជមានវីរុសមួយនេះដដែល។
ក្នុងនោះ Matthew បានរៀបរាប់ថា «ពិតជាគួរឲ្យសង្ស័យណាស់ លទ្ធផលរបស់ពួកយើង នៅតែវិជ្ជមាន តែយ៉ាងណា វេជ្ជបណ្ឌិតបាននិយាយថាកា រឆ្លងគួរតែតិចជាងនេះ ហើយសង្ឃឹមថា នៅជុំបន្ទាប់នឹង មិនត្រូវបានគេរកឃើញទេពីព្រោះវាមានរយៈពេល យូរហើយភាគច្រើននឹងចំណាយពេល ៣-៤ សប្តាហ៍មុនពេលឆ្លង។ ប៉ុន្តែអ្នកខ្លះ មានអាយុដល់ទៅ ៥-៦ សប្តាហ៍។ សង្ឃឹមថាការធ្វើតេស្ត បន្ទាប់របស់យើងត្រឡប់មកវិញជាមួយលទ្ធផលដែលយើងចង់បាន # covid19 #lydiamatthew»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែលើកទឹកចិត្តតារាប្រុសរូបនេះនិងភរិយា ហើយក៏សរសើរ Matthew ទោះបីជាកំពុងផ្ទុះវីរុសនេះក៏លោកតែងតែលើកទឹកចិត្តខ្លួនឯងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី