គួរឲ្យអាណិត! សូដា នីតា ទៅចូលរួមបុណ្យ៧ថ្ងៃ ប៉ា សុគន្ធ ថេរ៉ាយុ ទាំងខ្លួនកំពុងមានទុក្ខដូចគ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជ្រាបហើយអំពីដំណឹងដ៏សោកសៅរបស់តារាខ្មែរយើងពីរដួង និងលោក សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុក និងកញ្ញា សូដា នីតា បានបាត់បង់ម្ដាយខុសគ្នាតែមួយថ្ងៃតែប៉ុនណោះ។

ក្នុងនោះផងដែរ ថ្វីត្បិតតែកញ្ញា សូដា នីតា កំពុងតែជួបទុក្ខ តែក្នុងនោះគេក៏បានឃើញវត្តមាននាងទៅចូលរួមបុណ្យ៧ថ្ងៃ របស់ឪពុកលោក សុគន្ធ ថេរ៉ាយុ ផងដែរ។

ហើយក្នុងនោះលោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះសារអរគុណដល់កញ្ញា សូដា នីតា ថា​ «អរគុណបងស្រី​ So Danita ដែលបានចំណាយពេលមកចូលរួមបុណ្យ៧ថ្ងៃប៉ារបស់ខ្ញុំទាំងដែលបងកំពុងមានទុក្ខដូចគ្នា​ ស្អែកជួបគ្នាបង»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែកើតចិត្តអាណិតអ្នកទាំងពីរ ម្នាក់ត្រូវបាត់បង់ឪពុកនិងម្នាក់ត្រូវបាត់បង់ម្ដាយយ៉ាងឆាប់រហ័សដូចគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី