ស្អាតខ្លាំងណាស់! មាស សុខសោភា គ្រងឈុតតំណាងឲ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ពុំសូវដែលចេញបទចម្រៀងច្រើនដូចមុនក៏ពិតមែន តែនាងនៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងស្រលាញ់គាំទ្រខ្លាំងដដែល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ មានផេកសម្អាងការមួយ បានបង្ហោះរូបភាពតារាស្រីរូបនេះ គ្រង់ឈុតទេវតាតំណាងឲ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូតព្រះនាង «គោរាគទេវី» ជាបុត្រីទី២នៃកបិលមហាព្រហ្ម មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏ពោលពាក្យសរសើររូបសម្រស់នាងគ្រប់ៗគ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាឃើញតារាស្រីរូបនេះ តុបតែងខ្លួនជាទេវតាបែបនេះ មើលទៅពិតជាស្រស់ស្អាតនិងសក្ដិសមខ្លាំងណាស់ ទោះបីជាសព្វថ្ងៃមានវ័យច្រើនបន្ដិចក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី