ក្រោយផ្អាកព្រោះ កូវីដ១៩! ពេលនេះខ្សែភាពយន្ដ «Mulan» របស់ សៀវឡុងនី ប្រកាសថ្ងៃចាក់បញ្ចាំងថ្មីហើយ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ព្រោះតែវិបត្តិកូវីដ ១៩ បានធ្វើឲ្យខ្សែភាពយន្ដល្បីៗ ជាច្រើននៅជុំវិញពិភពលោក បានពន្យារពេលថ្ងៃចាក់បញ្ចាំងជាផ្លូវការរបស់ខ្លួន។ ក្នុងចំណោមនោះផងដែរ ខ្សែភាពយន្ដខ្នាតធំរបស់ Disney រឿង “Mulan” ដែលសម្ដែងដោយតារាស្រីកំពូលរបស់ប្រទេសចិន Liu Yifei ក៏ត្រូវបានពន្យាពេលដូចគ្នា។

មែនទែនទៅ ខ្សែភាពយន្ដល្បីមួយនេះ ត្រូវចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ២៦ ខែ មីនា កន្លងទៅនេះ តែដោយសារការរីករាលដាលជាសកលរបស់ កូវីដ១៩ ធ្វើឲ្យរឿងមួយនេះ មិនអាចចាក់បញ្ចាំងតាមពេលដែលបានកំណត់របស់ខ្លូន។

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីគិតចារណាឡើងវិញ ទីបំផុតក្រុមហ៊ុនផលិតតុក្កតាល្បីឈ្មោះ Walt Disney បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការថ្មីរបស់រឿង “Mulan” នោះគឺថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០​ ខាងមុខនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ