ជាការពិតណាស់ តារាសម្ដែងស្រីស្ទើរតែទាំងអស់សុទ្ធតែមានការព្រួយបារម្ភខ្លាំងចំពោះរឿងឡើងគីឡូ ព្រោះខ្លាចចូលកាមេរ៉ាមិនស្អាត។ កាលពីថ្មីៗ នេះ តួឯកស្រីរឿង “និស្ស័យទេវតាបីជាតិ វគ្គ២” Dilraba បានបង្ហោះរូបភាពមួយនៅលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងនោះផងដែរបានបង្ហាញឲ្យឃើញពីជញ្ជីងថ្លឹងទម្ងន់ដែលមានគីឡូ ៥៩។
ថ្វីបើរូបភាពដែល Dilraba បង្ហោះ មិនមែនជារូបភាពពិត ក៏ប៉ុន្ដែមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង បានជឿជាក់ថា នាងកំពុងមានបញ្ហាចាក់ស្ដ្រេសរឿងឡើងគីឡូ ។ ណាមួយ តារាស្រីរូបនេះត្រូវត្រៀមខ្លួនថតរឿងភាគបុរាណថ្មីទៀត បើឡើងគីឡូខ្លាំងច្បាស់ជាវីវរជាមិនខាន ព្រោះថាស្លៀកឈុតបុរាណមើលទៅលែងស្អាតតែម្ដង។
តែទោះជាយ៉ាងណាក្ដី មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិលើកទឹកចិត្តដល់រូបនាង កុំឲ្យគិតច្រើន បើទោះជាឡើងគីឡូបន្ដិចក៏មិនជាអ្វីដែរ រក្សាសុខភាពឲ្យបានល្អទើបជារឿងសំខាន់៕
អត្ថបទដោយ៖ស្រីពេជ្រ