ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Prang Kannarun និងគូស្នេហ៍កាន់តែផ្អែមល្ហែមឡើងៗ សឹងតែធ្វើឲ្យហ្វេនៗគ្រប់គ្នាច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅថ្ងៃកំណើតតារាស្រីរូបនេះ មិត្តប្រុសនាងបានធ្វើរឿងយ៉ាងពិសេសមួយ គឺរៀបចំធ្វើម្អូបអាហារ ភេសជ្ជៈដោយផ្ទាល់ដៃ និងកាដូសម្រាប់ជូននាង មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់ ធ្វើឲ្យ Prang ញញឹមបិទមាត់មិនជិតទេនៅថ្ងៃនោះ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាមានអារម្មណ៍រំភើបចិត្តជំនួស Prang ហើយក៏បាននាំគ្នាជូនពរថ្ងៃកំណើតដល់នាងគ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
Lucky im in love with him @twopee ?? #พี่เค้าบอกวันนี้ให้นั่งเฉยเฉย #bdgirljustcantstopsmiling
អត្ថបទដោយ៖ស៊ីវលី