ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងប្រុសល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រលាញ់របស់ខ្លួនទៅរហូតហើយ ហើយពេលនេះលោកក៏កំពុងតែត្រូវការកម្លាំងចិត្តពីក្រុមគ្រួសារ និងមិត្តភក្ដិព្រមទាំងហ្វេនៗផងដែរ។
ក្នុងនោះផងដែរ ប្រិយមិត្តជាច្រើនក៏ប្រហែលជាជ្រាបដែរថា កន្លងមកតារាប្រុសរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីជីវិតឯកជន ក៏ដូចជារបស់របរប្រើប្រាស់ថ្មីៗជាច្រើនចែកជូនហ្វេនៗឲ្យបានឃើញ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងជីវិតលោកទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកបានបង្ហោះរូបភាពផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន និងអមដោយសារយ៉ាងក្ដុកក្ដួលមួយឃ្លារថា «មិនដឹងថាត្រូវធ្វើអីបន្តទៀតទេ គ្រាន់តែដឹងថាពេលនេះព្យាយាមប្រាប់ខ្លួនឯងឲ្យខំប្រឹងក្រោកឈរ ហើយដើរទៅមុខទៀត ជីវិតគឺបែបនេះ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយចំពោះតារាប្រុសរូបនេះ ដែលត្រូវកំព្រាឪពុក ហើយគ្រប់គ្នាក៏ផ្ដល់កម្លាំងចិត្តឲ្យលោករឹងមាំដើរឆ្ពោះទៅមុខទៀតផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី