ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវដ៏ភ្ញាក់ផ្អើល ដែលកើតមានចំពោះតារាស្រី Namfon Patcharin និងស្វាមី ក្រោយពេលរៀបការរួច គឺគេបានរកឃើញមានអ្នកឆ្លងជម្ងឺកូវីត១៩ នៅក្នុងកម្មវិធីមង្គលការនាង ធ្វើឲ្យនាងនិងស្វាមីចេញមុខសុំទោស និងថែមទាំងឃុំខ្លួនឯងចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងទៀតផង។
យ៉ាងណាមិញ ក្រោយពេលឃុំខ្លួន១៤ថ្ងៃហើយ Namfon និងស្វាមី ក៏បានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម និងសាររៀបរាប់ថា «ឃុំឃាំងខ្លួនអស់រយៈពេល ១៤ ថ្ងៃហើយ។ អ្នកដែលបានមកចូលរួមនៅក្នុងពិធីរបស់ខ្ញុំ និង បង Arm គឺ សុទ្ធតែមានសុខភាពល្អ។ដោយសារតែពិធីរបស់យើងរៀបចំបែបតូចតាច ដូច្នេះហើយ ភ្ញៀវរបស់យើងភាគច្រើន គឺជាសាច់ញាតិរបស់យើង។ ភ្ញៀវដែលជាចាស់ទុំ ព្រមទាំងបងប្អូនប្រុសស្រី ខ្ញុំ និង បង Arm បានទាក់ទង ទៅអ្នកគ្រប់គ្នា ដែលបានមកចូលរួមនៅក្នុងពិធីនេះផងដែរ ។ អ្នកទាំងអស់គ្នា គឺមានសុវត្ថិភាពនិង មានសុខភាពរឹងមាំល្អ។ សូមអរគុណ អ្នករាល់គ្នា សម្រាប់ការលើកទឹកចិត្តដ៏ធំធេង ។ ក្នុងស្ថានភាពបែបនេះ ពិតជាបានបង្ហាញថា អ្នករាល់គ្នា ពិតជាមានសេចក្ដីស្រលាញ់ដែលបានផ្ដល់ឲ្យ ។ ពិតជាសូមអរគុណ អស់ពីបេះដូង។»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសប្បាយរីករាយ ព្រោះឃើញតារាស្រីរូបនេះ និងស្វាមីពុំមានបញ្ហាអ្វី ពិសេសរួមទាំងភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធីមង្គលការនាងក៏សុទ្ធតែមានសុខភាពល្អធម្មតាដែរ៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី