ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃល្បីៗឈ្មោះកំពុងតែរួមគ្នាបរិច្ចាគជាសម្ភារៈប្រើប្រាស់ ក៏ដូចជាថរិការ ដើម្បីរួមចំណែកក្នុងមូនិធិទប់ស្កាត់និងជម្ងឺឆ្លងកូវីត១៩ ហើយក៏ទទួលបានការសរសើរពីសំណាក់មហាជនគ្រប់ៗគ្នាផងដែរ។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ ដោយសារតែឃើញតារាស្រី Aum Patcharapa ឧស្សាហ៍បង្ហោះម្ហូបអាហារឆ្ងាញ់ៗនៅលើតុច្រើនពេក ស្រាប់តែមានមហាជនមួយចំនួននាំគ្នាបញ្ចេញមតិមិនពេញចិត្ត ហេតុអ្វីនាងនៅស្ងៀមៗ មិនចូលរួមជួយបរិច្ចាគ ប្រាក់ ដើម្បីជួយដល់មន្ទីរពេទ្យដើម្បីទប់ស្កាត់ជំងឺ Covid-19 និង មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមមួយរូប ថែមទាំងនិយាយទៀតថា «កុំធ្វើជាស្រីស្អាត តែចិត្តអាក្រក់»។
យ៉ាងណាមិញក្រោយពេលមានមតិរិះគន់បែបនេះ Aum ក៏បានចូលទៅឆ្លើយតបវិញថា «Aum បានបរិច្ចាគទៅកន្លែងជាច្រើនរួចហើយ ប្រសិនបើចង់ឃើញ អាចផ្ញើឲ្យមើលជាលក្ខណៈឯកជនបាន។ ហើយអ្នកមិនគួរសរសេរបែបនេះដាក់អ្នកណាម្នាក់ឡើយ នៅស្ងៀមៗគឺល្អជាង»។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលតារាស្រីរូបនេះ ត្រូវគេរិះគន់ក្នុងបណ្ដាញសង្គមបែបនេះ៕
អត្ថបទដោយ៖ស៊ីវលី