ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងល្បីឈ្មោះលោក នី រតនា បានក្លាយជាប៉ាគេហើយ ដោយភរិយាលោកទើបតែសម្រាលកូនកាលពីជាងមួយខែមុខ។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ គេបានឃើញវីដេអូមួយបង្ហាញពីភរិយាលោក កំពុងតែច្រៀងចម្រៀងភាសាបរទេសបំពេរកូនបានយ៉ាងល្អ ធ្វើឲ្យកូនគេងលក់យ៉ាងស្កប់ស្កល់ថែមទៀតផង មិនត្រឹមតែប៉ុនណោះ វីដេអូនោះក៏បង្ហាញពីរូបសម្រស់កូនស្រីលោកនៅពេលនេះ កាន់តែស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែនាំគ្នាសរសើរ និងច្រណែនតារាប្រុសរូបនេះ និងភរិយា ដែលមានកូនស្រីច្បងមានសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់តាំងពីតូចបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី