នៅចាំក្មេងតូចដើរតួជាប្អូនប្រុសតួឯកស្រីនៅក្នុងរឿងF4កូរ៉េម្នាក់នេះបានអត់? ពេលនេះធំពេញកំលោះសង្ហារមិនធម្មតានោះឡើយ!!

នៅចាំក្មេងតូចម្នាក់នេះបានអត់? បើកបង្ហាញរូបរាងនិងមុខមាត់នាពេលបច្ចុប្បន្នរបស់តារាសម្ដែងប្រុសវ័យក្មេង ដែលអ្នកទស្សនានៅក្នុងរឿងកន្លង់បាក់ស្លាបកុឡាបមានស្នេហ៍ឬរឿងF4ភាគកូរ៉េ ស្គាល់មុខថាដើរតួអង្គជាប្អូនប្រុសបង្កើតរបស់តួឯកស្រីនៅក្នុងរឿងភាគនេះ រំលងទៅរយៈពេលជាច្រើនឆ្នាំយ៉ាងនេះតើពេលនេះរូបគេប្រែប្រួលក្លាយជាក្មេងកំលោះសង្ហារយ៉ាងណាដែរ?

After Footer (Active) - damrei Mr1 Zone2

រឿងកន្លង់បាក់ស្លាបកុឡាបមានស្នេហ៍ (Boys over Flower) ឬត្រូវបានគេស្គាល់ថាគឺជារឿង F4ភាគកូរ៉េគឺជារឿងភាគដ៏ល្បីល្បាញមួយទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងប្រទេសកូរ៉េនិងបណ្ដាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីកាលពីឆ្នាំ២០០៩។ ហើយនៅក្នុងរឿងនេះក្មេងតូច Park Ji Bin ត្រូវបានគេស្គាល់ថាបានសម្ដែងជាប្អូនប្រុសរបស់តួឯកស្រីនាងគីមចាន់ឌី មកទល់នឹងពេលនេះរូបលោកក៏បានក្លាយជាកំលោះរូបសង្ហារមានវ័យ២២ឆ្នាំទៅហើយ តើមានការប្រែប្រួលយ៉ាងណានោះ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖