នរណាមិនសរសើរ! តារាថៃ Nusba វ័យជិត៥០ឆ្នាំហើយ តែពេលបង្ហាញរាងចេញសាច់ដុំកង់ៗឡើងឡូយ!(មានរូបភាព)

ជាការពិតណាស់តារាសម្ដែងថៃស្រីជើងចាស់ នាង Nusba បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះនាងក៏នៅតែមានប្រជាប្រិយភាពខ្លាំងមិនចាញ់កាលពីមុននោះដែរ។

យ៉ាងណាមិញចាប់តាំងពីចូលប្រឡូកសិល្បៈរហូតមកដល់សព្វថ្ងៃនេះ Nusba នៅតែទទួលបានការកោតសរសើរ មិនថាការថែរក្សាសម្រស់ ឬក៏រូបរាងនោះទេ មើលទៅនៅតែស្រស់ស្អាតនិងក្មេងជាងវ័យដដែល។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលនាងបានបង្ហាញរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពនាងកំពុងតែធ្វើលំហាត់ប្រាណ និងបង្ហាញសាច់ដុំក្បាលពោះទាំងកង់ៗ ធ្វើឲ្យតារាវ័យក្មេងមួយចំនួនសុំខ្មាស់តារាស្រីវ័យជិត៥០ឆ្នាំរូបនេះគ្រប់ៗគ្នាទៀតផង៕

តោះ!​ កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី