ពេជ្រ សោភា ដាក់មួយឃ្លារនេះចាក់ដោតណាស់ក្រោយឃើញកម្មកររោងចក្រ ធ្វើបាតុកម្មសុំសម្រាក!(មានវីដេអូ)

ថ្មីៗនេះមានកម្មករកម្មការិនីរោងចក្រជាច្រើន បាននាំគ្នាចូលរួមធ្វើបាតុកម្មសុំឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្រោយពេលរាជរដ្ឋាភិបាលប្រចាំប្រទេសកម្ពុជាយើង ចេញសេចក្ដីប្រកាសថា មិនត្រូវឲ្យមានថ្ងៃឈប់សម្រាកឡើយ ទាំងស្ថាប័ណ្ណរដ្ឋ និង ឯកជន គឺត្រូវធ្វើការជាធម្មតា ដើម្បីទប់ស្កាត់ការរីករាលដាលនៅជម្ងឺកូវីត១៩។

ក្នុងនោះផងដែរ ក្រោយពេលឃើញបែបនេះ កំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បានស៊ែរវីដេអូនេះ ហើយថែមទៀតបញ្ចេញមតិប៉ុន្មានឃ្លារថា៖

«ចិត្តខ្ញុំពេលឃើញរូបភាពបែបនេះ ម៉ាស់ក៏អត់ពាក់ផងអ្នកខ្លះ នឹកអាណិតដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ពួកគាត់ខំលះបង់គ្រប់យ៉ាង ដើម្បីមើលថែអ្នកឆ្លងCOVID19 ហើយពួកគាត់ក៏មិនបានទៅជួបជុំគ្រួសារដែរ ពេលចូលឆ្នាំ សាកគិតបន្តិចទៅបងប្អូន «លះបង់ការសប្បាយរយះពេលខ្លី ដើម្បីសេចក្តីសុខដល់ខ្លួន គ្រួសារនិងសង្គមជាតិ»៕

After Footer (Active) - damrei Mr1 Zone2

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះមតិលើកឡើយរបស់អ្នកនាង ពេជ្រ សោភា?

អត្ថបទដោយ៖ស៊ីវលី