មិននឹកស្មានសោះ! ម្ដាយ Hara បែរជាធ្វើបែបនេះកំឡុងពេលបុណ្យសពរបស់នាងទៅវិញ

វាមានរយៈពេលជាង ៤ ខែ មកហើយ ដែលម្ដាយមានតែឈ្មោះរបស់ Hara បានប្ដឹងទាមទារទ្រព្យសម្បត្តិពាក់កណ្ដាលរបស់នាង។ ក្នុងនោះផងដែរ លោក Goo InHo ដែលជាបងប្រុសបង្កើតរបស់ Hara បានប្រាប់ពីមូលហេតុមួយទៀតដែលម្ដាយរបស់ខ្លួនមិនសាកសមនឹងទទួលបានទ្រព្យសម្បត្តិទាំងអស់នេះ។

តើមានម្ដាយឯណាមិនស្រលាញ់កូន? តែទង្វើរបស់ម្ដាយ Hara បានធ្វើឲ្យមហាជនហួសចិត្តនិយាយមិនចេញតែម្ដង។ លោកបានប្រាប់ឲ្យដឹងថា “ពីធីបុណ្យសពជាពិធីសោកសង្រេគ មនុស្សគ្រប់គ្នាចូលរួមដោយសភាពស្ងប់ស្ងាត់ ដើម្បីគោរពដល់វិញ្ញាណក្ខណ្ឌអ្នកដែលបានចែកឋានទៅ។ តែម្ដាយរបស់លោកបែរជាគ្មានអារម្មណ៍ពិបាកចិត្តបន្ដិចសោះ ហើយថែមទាំងដើរសុំថតរូបជាមួយតារាៗ ដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់កូនខ្លួនឯងធ្វើមិនដឹង”។

After Footer (Active) - damrei Mr1 Zone2

លោកក៏ធ្លាប់បានលើកឡើងថា “ម្ដាយរបស់លោកគ្មានបំណងស្មោះត្រង់ចូលរួមពិធីបុណ្យសពរបស់ Hara នោះទេ គាត់មកគ្រាន់តែចង់ដឹងថា ខ្លួនទទួលបានទ្រព្យសម្បត្តិប៉ុន្មានប៉ុណ្ណោះ”។ គួរបញ្ជាក់ផងដែរ នៅប្រទេស កូរ៉េ ខាងត្បូង មានច្បាប់មួយបានចែងថា បើទោះជាម្ដាយ ឳពុក មិនបានចិញ្ចឹមបីបាច់កូនរបស់ខ្លួនឯងក៏ដោយ តែពួកគេនឹងនៅតែទទួលបានទ្រព្យសម្បត្តិ ៥០ ភាគរយ នៅពេលដែលកូនរបស់ពួកគេទទួលមរណៈភាព លុះត្រាតែមានករណីលើកលែងណាមួយ៕

អត្ថបទដោយ៖ ស្រីពេជ្រ