ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់នូវកំពូលតារាសម្ដែងស្រីចិន Fan Bing Bing រួចមកហើយ ព្រោះថានាងគឺជាតារាស្រីជើងចាស់មួយរូបដែលមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែង។ មិនតែប៉ុណ្ណោះ ថែមទាំងមានរូបសម្រស់ស្អាតខ្លាំងមិនធម្មតា បើទោះជាឆ្នាំថ្មីនេះនាងមានវ័យ ៣៩ ឆ្នាំ ទៅហើយក្ដី។
កាលពីថ្មីៗ នេះផងដែរ តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូប Selfie ប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គម Weibo ខ្លួន។ អ្វីដែលធ្វើឲ្យមហាជនភ្ងាក់ផ្អើលនោះគឺ សម្រស់របស់នាងស្អាតខ្លាំងតែម្ដងពេលដែលថតជិតបែបនេះ ដែលមើលទៅវ័យក្មេងរហូតក្រមុំៗ ខ្មាស់តែម្ដង។
តោះទៅមើលរូបភាពបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ