អីយ៉ាស់! ជួបគ្នាភ្លាម YangMi និង DengLun អោបគ្នាបង្ហាញពីចំណងមិត្តភាពស្និតស្នាល ឃើញហើយច្រណែនខ្លាំង

ជឿជាក់ថាប្រិយមិត្តជាច្រើនសុទ្ធតែបានស្គាល់កំពូលតារាសម្ដែងស្រី YangMi និងតារាសម្ដែងប្រុសរូបសង្ហារ DengLun ដែលជាតួប្រុសក្នុងរឿង «Ashes Of Love»  រួចមកហើយ ព្រោះអ្នកទាំងពីរសុទ្ធតែជាតារាសម្ដែងដែលមានទេពកោសល្យ ហើយបានលេចមុខក្នុងរឿងភាគល្បីៗ ជាច្រើន។

ចំណងមិត្តភាពរបស់ តារាសម្ដែងស្រី-ប្រុស នេះ ចាប់ផ្ដើមមានភាពស្អិតរមួត បន្ទាប់ពីពួកគេបានចូលរួមលេងកម្មវិធី Great Escape កាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយពួកគេតែងតែបង្ហាញភាពស្និតស្នាលរវាងគ្នា និងគ្នា រហូតដល់មហាជនយល់ច្រលំថា ពួកគេលួចមានទំនាក់ទំនាក់ទំនងស្នេហានឹងគ្នាថែមទៀតផង។ តែទោះជាយ៉ាងណាក្ដី តារាស្រីលំដាប់កំពូល YangMi ក៏បានចេញមុខបកស្រាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តល្អប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

កាលពីថ្មីៗ នេះ កម្មវីធី Great Escape ក៏បានចាប់ផ្ដើមថតវគ្គ ២ បន្ដ ដែលមានកាលចូលរួមពីសំណាកតារាល្បីៗ ជាច្រើនរួមមាន ទាំង YangMi និង DengLun ផងដែរ។ មែនទែនទៅ កំឡុងពេលដែលថតកម្មវិធី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេលដែល YangMi បានជួប DengLun រូបនាងក៏បង្ហាញក្ដីនឹករលឹកដោយបានលាដៃស្វាគមន៍ DengLun ពីចម្ងាយ និងបានអោបគ្នាថែមទៀតផង។ ក្រោយពីឃើញបែបនេះ ហ្វេនៗ ដែលគាំទ្រ របស់ DengLun និង YangMi ពិតជាមានភាពរីករាយ ហើយបានបញ្ចេញមតិក្នុងបណ្ដាញសង្គម Weibo ថាមិត្តភាពរបស់ពិតជាគួរឲ្យស្រលាញ់ និងច្រណែនមែន៕​

អត្ថបទដោយ៖ ស្រីពេជ្រ