ប្រិយមិត្តដែលនិយមតាមដានរឿងភាគ តៃវ៉ាន់ ប្រាកដជាស្គាល់ជាក់ជាមិនខាននូវរឿងភាគដ៏ល្បីឈ្មោះ “រាជបុត្រកង្កែប” កាលពីឆ្នាំ ២០០៥ ព្រោះជារឿងភាគដែលមានគុណភាព និងល្អទស្សនាមួយ ហើយក៏ជាប្រធានបទក្ដៅគគុកកាលពីកំឡុងពេលដែលធ្វើការចាក់ផ្សាយ។ សូម្បីតែតួសម្ដែងក៏សុទ្ធសឹងតែជាអ្នកមានទេពកោសល្យ និងប៉ិនប្រសប់ផងដែរ។
មែនទែនទៅ រឿងភាគមួយនេះ ក៏ត្រូវបានផលិតសារជាថ្មីដោយប្រទេសចិន ដែលមានចំណងជើងថា “ Forget You, Remember Love” និងមានការចូលរួមពីតារាសម្ដែងក្មេងៗ ពោរពេញដោយសមត្ថភាព គួបផ្សំជាមួយរូបសម្រសស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។
ចំពោះតារាសម្ដែងដែលចូលរួមក្នុងរឿងភាគនេះ គឺមានដូចជា Xingfei ដែលជាតួឯកស្រីក្នុងរឿង “Put Your head on My Shoulder” និង JingZe ដែលជាតួប្រុសក្នុងរឿង “Hello Joann 2” ។ ដូច្នេះហើយ ប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគមួយនេះ គួរតែកុំរំលងឲ្យសោះណា៕
អត្ថបទដោយ៖ ស្រីពេជ្រ