បើកបង្ហាញមុខមាត់គូស្នេហ៍ថ្មី របស់តារាស្រីវ័យក្មេងនាង Sarah Casinghini ដែលធ្លាប់ត្រូវបានមហាជនស្គាល់ថាគឺជាអតីតសង្សារនិងត្រូវជាម្ដាយកូនប្រុសរបស់តួឯកប្រុសល្បីលោក Mike Pirat។
ដោយតារាប្រុសស្រីថៃមួយគូនេះ ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាឈានដល់ការមានផ្ទៃពោះទាំងមិនបានរៀបការនិងបានបែកបាក់ចែកផ្លូវគ្នាវិញក្រោយមានចំណងកូនប្រុសម្នាក់។ ពេលនេះតារាស្រីសម្រស់ដូចបាប៊ីនាង Sarahកំពុងមានចំណងស្នេហាថ្មីព្រមទាំងបង្ហាញមុខគូស្នេហ៍ឲអ្នកគាំទ្របានស្គាល់ជាសាធារណៈ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនចេញមុខអះអាងថាបុរសរូបនេះធ្លាប់បោកប្រាស់លុយមនុស្សស្រី។
យ៉ាងណាមិញចំពោះរឿងនេះ នាង Sarah ក៏បានចេញមុខឲកិច្ចសម្ភាសន៍កាពារនិងជឿជាក់ផងដែរថាគូស្នេហ៍ថ្មីរបស់ខ្លួនគឺជាមនុស្សល្អ រូបនាងនឹងគូស្នេហ៍ជាមិត្តភក្ដិនឹងគ្នាពីមុន មុននឹងក្លាយជាសង្សារ ហើយរូបនាងក៏នឹងតាមរកមុខអ្នកដែលបង្កពាក្យចចាមអារ៉ាមនេះផងដែរ។
-នាង Sarah និងកូនប្រុស
-លោក Mike និងកូនប្រុស
-Sarah និងបុរសជាគូស្នេហ៍ថ្មី
ប្រភព៖ Kapook