នរណាមិនច្រណែន! Pat និងគូស្នេហ៍វ័យក្មេងមកស្និតស្នាលគ្នានៅកណ្ដាញវាលតែម្ដង!(មានរូបភាព)

ជាការពិតណាស់​ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa បង្ហាញពីទំនាក់ទំនងជាមួយនិងគូស្នេហ៍វ័យក្មេងរបស់នាងមក ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ​​​​​ហើយក៏ចូលរួមអបអរសាទរដល់តារាស្រីរូបនេះគ្រប់គ្នាផងដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Pat កាន់តែធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលនាងបានបង្ហោះរូបភាព ក្នុងសកម្មភាពនាងកំពុងតែបង្ហាញភាពស្និតស្នាល និងការយកចិត្តទុកដាក់ចំពោះគ្នា ពោលពេញដោយភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍វ័យក្មេងនៅទីសាធារណៈ ឃើញហើយពិតជាធ្វើឲ្យគ្រប់គ្នាលួចច្រណែនខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសង្ឃឹមថាគូស្នេហ៍ខុសជំនាន់មួយគូនេះ នឹងឆាប់រកឃើញថ្ងៃពិសេសរបស់ខ្លួនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី