ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Gypsy និងគូស្នេហ៍ដែលជាជនជាតិបរទេស កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែទន្ទឹងរង់ចាំដំណឹងល្អពីតារាស្រីរូបនេះគ្រប់ៗគ្នា។
ក្នុងនោះផងដែរ ថ្មីៗនេះអ្នកទាំងពីរកាន់តែធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តខ្លាំងថែមទៀត ក្រោយពេលឃើញលោក Nicholas លត់ជង្គង់ជូនផ្កាមួយទងទៅ Gypsy ក្រោយបរិយាកាសស្ងប់ស្ងាត់បែបរូ៉មែនទិច ប្រៀបដូចជាលត់ជង្គង់សុំនាងរៀបការអញ្ចឹង។
មិនត្រឹមតែប៉ុនណោះ Gypsy ថែមទៀតសរសេរសារមួយឃ្លារយ៉ាងផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនទៀតថា «អរគុណដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះ តាំងពីថ្ងៃទី១» ដែលសារមួយឃ្លារនេះពិតជាធ្វើឲ្យហ្វេនជាច្រើនរំភើបចិត្តជំនួសគូស្នេហ៍នាងយ៉ាងខ្លាំងផងដែរ៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី