កន្លងអស់ទៅជាង ១៩ ឆ្នាំ! សម្រស់ សាន់ ឆាយ ២០០១ ទៅជាយ៉ាងណាហើយ?

បើគិតទៅរឿងភាគតៃវ៉ាន់ដែលល្បីរន្ទឺជុំវិញតំបន់អាស៊ី កាលពីកំឡុងឆ្នាំ ២០០១ Meteor Gardenz ឬស្គាល់ថាជា F4ន មានអាយុកាល ១៩ ឆ្នាំហើយនាពេលបច្ចុប្បន្ន។ ថ្វីបើតែរឿងភាគមួយនេះបានចាក់ផ្សាយតាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែនៅតែដកជាប់ក្នុងអារម្មណ៍របស់ប្រិយមិត្តអ្នកទស្សនា។

ទន្ទឹមនឹងនេះ ជឿជាក់ថាប្រិយមិត្តក៏ប្រហែលជាបានស្គាល់ច្បាស់រនូវតារាសម្ដែងស្រី Barbie Hsu ដែលដើរតួជា សាន់ឆាយ ផងដែ ។ មែនទែនទៅ ចាប់តាំងពីរៀបការរួចមកតារាសម្ដែងស្រីវ័យ ៤៣ ឆ្នាំរូបនេះ ហាក់ដូចជាដាច់ឆ្ងាយចេញពីជីវិតជាអ្នកសិល្បះ ដោយផ្តោតទៅលើការរកស៊ី និងមើលថែទាំគ្រួសាររបស់ខ្លួនវិញ។ ហេតុបែបនេះ ទើបកម្រនឹងឃើញវត្តមានរបស់នាងក្នុងរឿងភាគ និងខ្សែយន្ដទៀតណាស់នាពេលបច្ចុប្បន្ន។ ចុះប្រិយមិត្តមានដែលឆ្ងល់ថា តើសម្រស់របស់តារាស្រីរូបនេះប្រែប្រួលទៅជាយ៉ាងណាហើយ?

After Footer (Active) - damrei Mr1 Zone2

តោះទៅមើលរូបភាព សាន់ ឆាយ បន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ