កូវីដ១៩ ចេញពីផ្ទះមិនកើត! មានឯណា តារាសម្ដែងប្រុសជើងចាស់ហុងកុង Ben Wong ធ្វើម្ហូបខ្លួនឯងឃើញហើយទំនងខ្លាំង

ជាការពិតណាស់ ការរីករាលដាលនៃ កូវីដ១៩ ពិតជាបានធ្វើឲ្យមនុស្សជាច្រើនផ្លាស់ប្ដូរទម្លាប់របស់ខ្លួនពីការចេញដើរហើរក្រៅច្រើន មកសំងំ និងចំណាយពេលច្រើននៅផ្ទះវិញដើម្បីសុវត្ថិភាព។

មែនទែនទៅ សូម្បីតែតារាសម្ដែងប្រុសហុងកុងជើងចាស់លោក Ben Wong ក៏មិនខុសពីគ្នាដែរ រូបលោកក៏បានចំណាយពេលនៅផ្ទះច្រើន និងប្រែក្លាយខ្លួនពីការញ៉ាំអាហារនៅក្រៅមកធ្វើជាចុងភៅខ្លួនឯង ដោយទិញបន្លែ សាច់ គ្រឿងសមុទ្រ។ ស្របពេលនោះដែរ លោកក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលសុទ្ធសឹងតែជាអាហារដែលធ្វើដោយផ្ទាល់ដៃសម្រាប់ញ៉ាំជួបជុំគ្រួសារ មើលទៅពិតជាទំនង និងគួរឲ្យចង់ភ្លក់មែន៕

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Jaynestar

អត្ថបទដោយ៖ ស្រីពេជ្រ​