សង្ហារខ្លាំងបែបនេះសោះ! ទើបតួប្រុស “Ashes Of Love” ត្រូវគេសរសើរមិនដាច់ពីមាត់ថាគ្រងឈុតបុរាណសមគ្មានទាស់
ជឿជាក់ថា ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់នូវតារាសម្ដែងប្រុសមុខក្មេងជាងវ័យ Luo YunXi រួចមកហើយ ព្រោះលោកបានបង្ហាញនូវទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ក្នុងរឿងភាគល្បី “Ashes Of Love” ដែលសព្វថ្ងៃកំពុងតែចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTV8។
មែនទែនទៅ តារាសម្ដែងប្រុសវ័យ ៣២ ឆ្នាំ រូបនេះ តែងត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់តាមរយៈបណ្ដាញសង្គមអំពីរូបរាងដ៏ស្រស់សង្ហាររបស់លោក ពេលដែលគ្រោងឈុតបុរាណម្ដងៗ ព្រោះថាមើលទៅថ្លៃថ្នូរ និងស្អាតស្ទើរតែរកកន្លែងទាស់គ្មានតែម្ដង។ មិនត្រឹមតែស្អាតសង្ហារនោះទេ សូម្បីតែអាជីពសិល្បះរបស់តារាសម្ដែងប្រុសរូបនេះក៏កាកកប់ខ្លាំងសម្បើមណាស់ដែរ មានរឿងភាគថតជាហូរហែរ ខណៈស្បតពាណិជ្ជកម្មក៏ឥតដាច់។
គួររំលឹកផងដែរកាលពីថ្មីៗ កន្លងទៅនេះ Luo YunXi ក៏បានទទួលថតរឿងភាគបុរាណថ្មីមួយមានចំណងជើងថា “Immortality” ដកស្រង់ចេញពីប្រលោមលោកដ៏ល្បីមួយ ដែលត្រូវគេរំពឹងថារឿងភាគមួយនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅពេលដែលចាក់ផ្សាយឆ្នាំក្រោយ។ ចំពោះរឿងភាគមួយនេះ រូបលោក និងសហការសម្ដែងរួមគ្នាជាមួយតារាសម្ដែងប្រុសវ័យក្មេង Arthur Chen៕
តោះមកមើលរូបភាពបន្ដិចមើលមថាតារាសម្ដែងប្រុសរូបនេះសង្ហារប៉ុណ្ណាពេលគ្រងឈុតបុរាណ៖
អត្ថបទដោយ៖ ស្រីពេជ្រ