ជាការពិតណាស់ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា រៀបការកសាងគ្រួសារជាមួយលោក ថមមី មក ជីវិតគ្រួសារអ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ពិសេសពេលនេះអ្នកនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាងកានតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនិងរូបភាពជាច្រើនសន្លឹករបស់អ្នកនាងថតជាមួយគ្រួសារ អបដោយទេសភាព និងបរិយាកាសនៅស្រុកស្រែឃើញហើយពិតជាច្រណែននិងសុភមង្គលអ្នកនាងខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ អ្នកនាងក៏បានរៀបរាប់សារក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះទៀតថា «មេឃស្រទុំ ខ្យល់ត្រជាក់ៗ ត្រកួនលាស់ខៀវខ្ចី ស្ពៃនឹងបន្លែស្រស់ៗគ្រប់មុខធម្មជាតិពិតៗក្រោយផ្ទះពូខ្ញុំ បេីបេះយកមកជ្រលក់ជាមួយប្រហុកចិញ្រ្ចាំ ផ្អកចំហុយត្រីប្រម៉ា រឺធ្វេីទឹកគ្រឿង រឺឆាត្រកួនប្រេងខ្យង ល.ដឹងតែឆ្ងាញ់ជាប់មាត់ហេីយល្ងាចនេះ មកដល់ទីនេះមានអារម្មណ៏ថាស្រួលដកដង្ហេីមណាស់ គ្មានភាពអ៊ូរអរ គ្មានផ្សែងពុល មានតែចំការដំណាំ មិនភយ័ខ្លាចឆ្លងរោគនានាអរគុណអ្នកម្តាយនឹងលោកប្តីដែលបាន កំដរម៉ាមីតូច រកប្លង់ថតរូបស្អាតៗ»៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី