គួរឲ្យសរសើរ! កែវ នីសា បានចូលរួមបរិច្ចាគទប់ស្កាត់ជំងឺកូវីដ-១៩ ជាទឹកប្រាក់រហូតដល់……..!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាសម្ដែងនិងជាពិធីការិនីកញ្ញា កែវ នីសា ដែលមួយរយៈពេលមុននេះ នាងហាក់បីដូចជាស្ងប់ស្ងាត់និងវិស័យសិល្បៈបន្ដិច តែនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនដដែល។

យ៉ាងណាមិញទោះបីជាពេលនេះនាង មិនសូវបង្ហាញខ្លួនដូចមុនក៏ពិតមែន តែថ្មីៗនេះនាងបានធ្វើឲ្យហ្វេនៗជាច្រើនសរសើរ ដោយ ពេលគ្រប់គ្នាទទួលដំណឹងថា នាងបានបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតដល់​ ៤,៤៤៤ ដុល្លារឯណោះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តដ៏ប្រពៃរបស់ពិធីករស្រីរូបនេះ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គមជាតិដែលកំពុងជួបទុក្ខ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី