ជាការពិតណាស់ ថ្វីត្បិតតែតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា ក្រោយពេលរៀបការហើយ មិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយនិងស្វាមីក៏ពិតមែន តែគ្រប់គ្នានៅតែដឹងថាអ្នកនាងនិងគ្រួសារពិតជាមានសុភមង្គលខ្លាំងណាស់។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ ជាថ្ងៃកំណើតរបស់ស្វាមីអ្នកនាង ក្នុងនោះគ្រប់គ្នាបានឃើញអ្នកនាង រៀបចំនំដ៏ស្រស់ស្អាតមួយជូនទៅគាត់ ធ្វើឲ្យស្វាមីអ្នកនាងសំណើចចិត្ត និងញញឹមបិទមាត់មិនជិតនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ កាន់តែសរសើរពីភាពផ្អែមល្ហែមរបស់អ្នកនាងនិងស្វាមី ទោះបីជារៀបការហើយជាច្រើនឆ្នាំមិនទាន់មានកូនក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី