នរណាមិនអស់សំណើច! តោះទៅមើលមុខមាត់ Poh Nattawut កាលនៅរៀនខុសគ្នាឆ្ងាយណាស់!(មានរូបភាព)

ជាការពិតណាស់ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសជើងចាស់លោក Poh Nattawut ដែលត្រូវបានមហាជនជាច្រើនគាំទ្រ និងស្រលាញ់ពេញចិត្តពីសមត្ថភាពសិល្បៈរបស់លោកយ៉ាងខ្លាំងផងដែរ។

មិតត្រឹមតែប៉ុនណោះ ថ្វីត្បិតតែសព្វថ្ងៃនេះលោកមានភរិយា និងកូនៗ ហើយថែមទាំងមានវ័យរាងច្រើនបន្ដិចមែន តែគ្រប់គ្នានៅតែសរសើរពីរូបសម្រស់និងរូបរាងដ៏ស្រស់សង្ហារបស់លោកគ្រប់ៗគ្នាដដែល។

After Footer (Active) - damrei Mr1 Zone2

តែដោយឡែកកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលលោកបង្ហាញរូបភាពកាលកំឡុងពេលលោកកំពុងសិក្សានៅប្រទេសអង់គ្លេស មើលទៅពិតជាខុសប្លែកគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ ពេលនោះលោកបានកាត់សក់ឡើងអស់រលីង ជាហេតុធ្វើឲ្យហ្វេនៗឃើញហើយអស់សំណើចគ្រប់ៗគ្នាតែម្ដង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី