ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះទទួលដំណឹងថា តារាស្រី Lydia និងស្វាមីដែលបានឆ្លងជម្ងឺកូវីត១៩ និងសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃនោះ បានជាសះស្បើយបានត្រឡប់ទៅផ្ទះវិញហើយ។
នេះបើយោងបានបណ្ដាញសង្គមរបស់តារាស្រី Lydia បង្ហោះសាររៀបរាប់ថា «បន្ទាប់ពី ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ៣០ ថ្ងៃមក ពេលនេះយើងមានសុវត្ថិភាពហើយ។ ហើយយើងទាំងពីរនាក់ ក៏បានត្រលប់ទៅផ្ទះវិញហើយ យើងនឹងធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតគ្រប់យ៉ាង ដើម្បីសុវត្ថិភាពខ្លាំងជាទីបំផុត សូមអរគុណចំពោះ ការលើកទឹកចិត្តដែលបានផ្ញើមក ឲ្យពួកយើងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ»។
ក្រោយពេលទទួលដំណឹងនេះភ្លាម ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអបអរសាទរតារាស្រីរូបនេះ និងស្វាមី ទីបំផុតជាសះស្បើយពីជម្ងឺដ៏កាច់សាហាវមួយនេះហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី