កូនប្រុស ឱក សុគន្ធកញ្ញា កាត់សក់អស់រលីងអញ្ចឹងគួរឲ្យក្នាញ់ខ្លាំងណាស់ ពិសេសថ្ពាល់ខួចនេះតែម្ដង!(មានរូបភាព)
ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលកូនប្រុសរបស់អ្នកនាង ឱក សុគន្ធកញ្ញា កើតមកគេក៏ត្រូវបានក្រុមគ្រួសារ ពិសេសអ្នកនាងនិងស្វាមីដែលជាឪពុកម្ដាយមើលថែទាំយ៉ាងយកចិត្តទុកដាក់ ពិតជាគួរឲ្យសរសើរខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ ពីមួយថ្ងៃទៅមួយថ្ងៃកូនប្រុសរបស់អ្នកនាង កាន់តែប្រែរូបសម្រស់គួរឲ្យស្រលាញ់ខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីមុខមាត់ថ្មីក្រោយពេលកើតបានប៉ុន្មានខែ មើលទៅកាន់តែគួរឲ្យស្រលាញ់ ពេលអ្នកនាងកាត់សក់ឲ្យគេឡើងអស់រលីង ហើយថែមទាំងបញ្ចេញស្នាមថ្ពាល់ខួចយ៉ាងទាក់ទាញខ្លាំងថែមទៀត៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី