ប្ដូរពណ៌សក់ថ្មី! សម្រស់ Angelababy កាន់តែស្រស់ស្អាតលើសដើម

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងស្រីចិនលេចធ្លោ Angelababy មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងខកបំណងឡើយ នៅពេលដែលចេញដើរបង្ហាញខ្លួនម្ដងៗ ព្រោះនាងតែងតែតុបតែងខ្លួនស្អាតប្លែកជាមួយការស្លៀកពាក់សមសួនដែលធ្វើឲ្យអ្នកម្ដាយកូនមួយរូបនេះ មើលទៅស្អាតគ្រប់ពេលតែម្ដង។

កាលពីថ្មីៗ នេះផងដែរ តារាសម្ដែងស្រីវ័យ ៣១ ឆ្នាំរូបនេះ ក៏បង្ហាញវត្តមាននៅសាធារណៈជាថ្មីម្ដងទៀត ដើម្បីចូលរួមកម្មវិធីមួយក្នុងប្រទេសចិន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាសម្ដែងស្រីរាងតូចច្រលឹងរូបនេះ បានផ្លាស់ប្ដូរពណ៌សក់របស់នាងពីពណ៌ខ្មៅទៅជាពណ៌ត្នោតខ្ចី។ បើទោះជាផ្ទៃមុខមានបិទបាំងដោយម៉ាស់ការពារ ជម្ងឺកូវីដ១៩ ក៏ដោយ ប៉ុន្ដែសម្រស់របស់នាងនៅតែមានភាពលេចធ្លោ និងមើលទៅស្អាតកប់សឹងតែរកកន្លែងទាស់គ្មានតែម្ដង៕

អត្ថបទដោយ៖ ស្រីពេជ្រ