បង្ហាញមុខក្នុងទស្សនាវដ្ដី! YangMi ស្អាតខ្លាំងមិនធ្វើឲ្យហ្វេនៗ ខកចិត្តឡើយ

បើនិយាយរំលឹកឈ្មោះពីតារាសម្ដែងស្រី YangMi ជឿជាក់ថា អ្នកនិយមតាមដានរឿងភាគចិនគ្មាននរណាមិនស្គាល់ឡើយ ព្រោះមេម៉ាយកូនមួយរូបនេះ តែងតែលេចវត្តមានក្នុងរឿងភាគ និងខ្សែភាពយន្ដល្បីៗ ជាច្រើន។ ហើយរឿងដែលមិនអាចធ្វើឲ្យអ្នកគាំទ្របំភ្លេចបានពីភាពប៉ិនប្រសប់ក្នុងការសម្ដែងចូលតួរបស់តារាសម្ដែងស្រីរូបនេះ គឺរឿងភាគ “និស្ស័យស្នេហ៍ទេចវតាបីជាតិ” តែម្ដង។

មិនត្រឹមតែមានថ្វីដៃសម្ដែងសមឥតទាស់ តារាសម្ដែងស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏ត្រូវបានគេដឹងថាជាតារាស្រីដែលមានក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃច្រើនផងដែរ។ កាលពីថ្មីៗ នេះផងដែរ រូបនាងក៏បានបង្អួតសម្រស់របស់ខ្លួនក្នុងទស្សនាវដ្ដី Red Show Grazia វុលថ្មី ដែលមើលទៅទាក់ទាញស្អាតកប់អមជាមួយការតុបតែមុខបែបស៊ិចស៊ីបន្ដិច សឹងតែរកកន្លែងទាស់បន្ដិចគ្មានតែម្ដង៕

After Footer (Active) - damrei Mr1 Zone2

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ