ភ្ងាក់ផ្អើលណាស់! ខួបកំណើតឆ្នាំនេះ Luhan បែរជាទទួលបានសារជូនពរពី…

កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ​ ២០២០ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំ របស់តារាចម្រៀង និងតារាសម្ដែងកំពុងមានប្រជាប្រិយភាពក្នុងប្រទេសចិន Luhan។ ជាមួយគ្នានេះផងដែរ តារាប្រុសរូបសង្ហារនេះ ក៏បានទទួលសារជូនពរពីមនុស្សជាទីស្រលាញ់ជាច្រើន ជាពិសេស អ្នកគាំទ្ររបស់លោកផ្ទាល់តែម្ដង។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ រូបលោកក៏បានទទួលសារជូនពរពីកីឡាករបាល់ល្បីល្បាញលំដាប់ពិភពលោកម្នាក់ក្នុងបណ្ដាញសង្គម Weibo គឺលោក David Beckham ដែលវីដេអូនោះមានខ្លឹមសារដូចខាងក្រោម៖

“សួស្ដី Luhan, ខ្ញុំគឺ David , ខ្ញុំលឺថាអ្នកជាអ្នកគាំទ្រជ្រាលជ្រៅម្នាក់របស់ក្លឹបបាល់ទាត់ Manchester United។ រីករាយថ្ងៃខួបកំណើត ខ្ញុំក៏បានផ្ងើរនូវកាដូមួយជូនសម្រាប់អ្នក ដែលពេលនេះវាកំពុងតែនៅតាមផ្លូវទៅរកអ្នក។ ជូនពរឲ្យមានថ្ងៃដ៏រីករាយជាមួយក្រុមគ្រួសារ និងមនុស្សពិសេស។ សង្ឃឹមថាបានជួបអ្នកឆាប់ៗ នេះ”។

គួររបញ្ជាក់ផងដែរ មិត្តស្រីរបស់លោក តារាសម្ដែងស្រីវ័យក្មេង Guan XiaoTong ក៏បានបង្ហោះសារជូនពរលោកក្នុងបណ្ដាញសង្គម Weibo របស់នាងដូចគ្នា។ បែបនេះ ហើយធ្វើឲ្យហ្វេនៗ បានជឿជាក់ថា ចំណងស្នេហ៍របស់អ្នកទាំងពីរនៅតែមានភាពរឹងមាំ និងស្អិតរមួតដដែល៕

អត្ថបទដោយ៖ ស្រីពេជ្រ