នរណាមិនច្រណែន! ខួបកំណើត សួស វីហ្សា ឆ្នាំនេះពោលពេញដោយសុភមង្គល!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលអ្នកនាង សួស វីហ្សា រៀបការកសាងគ្រួសាររួចមក គ្រប់គ្នាកាន់តែឃើញតារាស្រីរូបនេះបង្ហាញពីសកម្មភាព និងភាពផ្អែមល្ហែមជាមួយនិងក្រុមគ្រួសារ ធ្វើឲ្យមហាជនគ្រប់គ្នាឃើញហើយច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាកាលពីពេលម្សិលមិញនេះ ជាថ្ងៃកំណើតរបស់តារាចម្រៀងស្រីរូបនេះ ក្នុងនោះគ្រប់គ្នាបានឃើញស្វាមីនិងបងប្អូនក្រុមគ្រួសារអ្នកនាង រៀបចំឲ្យយ៉ាងរំភើប និងពោលពេញដោយសុភមង្គល ពិសេសនោះថ្ងៃនោះនាងថែមទាំងទទួលបានកាដូ និងនំខេកដ៏ស្រស់ស្អាតជាច្រើនទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្តជំនួសតារាស្រីរូបនេះ និងបញ្ចេញសារអបអរនិងជូនពរថ្ងៃកំណើតដល់នាងគ្រប់ៗគ្នាផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី