ទៀតហើយ! គូស្នេហ៍ខុសជំនាន់ Nick និង Tangmo ត្រូវហ្វេនសង្ស័យបែកបាក់គ្នាសាជាថ្មី ដោយសារ……!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ គូស្នេហ៍ខុសជំនាន់រវាងតារាថៃល្បីឈ្មោះលោក Nick និង Tangmo ធ្លាប់មានរឿងប្រេះឆាម្ដងរួចមកហើយ ហើយក្រោយមកអ្នកទាំងពីរក៏បានផ្សៈផ្សាត្រឡប់មកត្រូវគ្នាវិញផងដែរ។

តែយ៉ាងណាមិញស្រាប់តែពេលនេះ ហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើល និងសង្ស័យថាចំណងស្នេហាអ្នកទាំងពីរកំពុងតែប្រេះឆាសាជាថ្មីម្ដងទៀតហើយ នៅពេលគ្រប់គ្នាបានឃើញ គណនី Instagram ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ បានលុបរូបភាពអនុសាវរីយ៍ផ្អែមល្ហែមជាមួយនិងគ្នាស្ទើរតែទាំងអស់ចេញតែម្ដង។

តែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុនណោះ ចំពោះរឿងរា៉ងជាក់លាក់នោះ អ្នកទាំងពីរមិនទាន់បកស្រាយនោះទេ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី