គួរឲ្យសរសើរ! ខួបកំណើតឆ្នាំនេះ ម្ដាយ​ Bella នាំនាងធ្វើរឿងប្រពៃមួយដល់សង្គម!(មានរូបភាព)

កាលពីថ្មីៗតារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee និងម្ដាយជាទីស្រលាញ់របស់ខ្លួន បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសរសើរអ្នកទាំងពីរយ៉ាងខ្លាំង ដោយអ្នកទាំងពីរបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងថ្ងៃកំណើតម្ដាយ ទៅបរិច្ចាទឈាមដើម្បីជួយដល់បងប្អូនគ្រប់រូបដែលត្រូវការឈាមបន្ទាន់សង្គ្រោះជីវិត។

ក្នុងនោះផងដែរ Bella ក៏បានបង្ហោះរូបភាព និងសាររៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះដែរថា៖ «ថ្ងៃខួបកំណើតរបស់អ្នកម្ដាយឆ្នាំនេះ អ្នកម៉ាក់បាននិយាយថា គាត់ចង់បរិច្ចាគឈាម អ្នកម៉ាក់មើលព័ត៌មានរាល់ថ្ងៃ ដោយឃើញថា មានឈាមមិនគ្រប់គ្រាន់ ហើយជាពិសេស ក្នុងអំឡុងពេលនេះ ប្រជាជនជាច្រើន ប្រហែលជាមិនហ៊ានចេញទៅបរិច្ចាគច្រើនពេកទេ ។ ចាំកូននាំអ្នកម៉ាក់ទៅ ។ ដូច្នេះថ្ងៃនេះ ខ្ញុំបាននាំម៉ាក់ទៅ កាកបាទក្រហមរបស់ប្រទេសថៃ ហើយក៏បានមានឱកាសបរិច្ចាគឈាមជាមួយគ្នា មើលទៅវាពិតជាចម្លែក តែចង់ប្រាប់ថា ខ្ញុំមានមោទនភាពចំពោះអ្នកម្តាយជាទីបំផុត»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ និងម្ដាយនាងយ៉ាងខ្លាំង ដែលចំណាយពេលយ៉ាងមានតម្លៃទៅបរិច្ចាទឈាមនៅថ្ងៃកំណើតបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី