ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការលេចមុខក្នុងខ្សែភាពយន្ត ឬក៏តុបតែងខ្លួនក្នុងកម្មវិធីផ្សេងៗនោះទេ។
ជាក់ស្ដែងថ្មីៗនេះ Aum បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងរូបភាពមួយសន្លឹករបស់នាង ថតកាលពីប៉ុន្មានឆ្នាំមុន ជាមួយនិងស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់សុិចសុី អបដោយការថតរូបយ៉ាងទាក់ទាញទៀត ធ្វើឲ្យហ្វេនៗឃើញហើយភ្លឹកមើលសឹងតែគ្រប់គ្នាតែម្ដង។
តាមរយៈរូបភាពនេះផងដែរ ក៏មានហ្វេនៗជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាកាលពីប៉ុន្មានឆ្នាំមុន Aum សុិចសុីខ្លាំងបែបនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី