តារាចម្រៀង វ៉ាន់ នីឡា មកវិញនៅតែស្អាតហើយមានបទចម្រៀងថ្មីទើបតែចេញក្រោយបាត់មុខរាប់ឆ្នាំ

កញ្ញា វ៉ាន់ នីឡា ដែលជាតារាចម្រៀងមួយរូបមានសំនៀងពិរោះ និង ធ្លាប់ល្បីខ្លាំងនូវអាស្រូវអតីតគូស្នេហ៍ទម្លាយរូបអាក្រាតកាយបង្កការភ្ញាក់ផ្អើលពេញពិភពសិល្បៈនោះ ពេលនេះ បានវិលត្រឡប់មកវិញបង្កការចាប់អារម្មណ៍ពីបណ្តាញសង្គម។

រយៈប៉ុន្មានថ្ងៃនេះ មហាជននិងអ្នកសិល្បៈនាំគ្នាភ្ញាក់ផ្អើលចំពោះវត្តមានតារាចម្រៀង វ៉ាន់ នីឡា លេចមុខមកវិញជាមួយការងារសិល្បៈ និង បានបញ្ចេញបទចម្រៀងមួយបទថែមទៀត អមដោយការសរសើរ។ ត្រឡប់មកវិញបង្កការចាប់អារម្មណ៍ វ៉ាន់ នីឡា មានបទចម្រៀងមួយបទក្នុងសម័យកូវិដ១៩ ដោយច្រៀងរៀបរាប់ពីគ្រូពេទ្យដែលវិរៈបុរសវិរៈនារី ប្រឆាំងនឹងជម្ងឺរាតត្បាតកូវិដ១៩ ហើយបទនេះមានចំណងជើងថា “បេះដូងវីរជនអាវស”។

ការត្រឡប់មករកទ្រនំវិស័យចម្រៀងវិញ វ៉ាន់ នីឡា បែរជាងាកមកច្រៀងចំរៀងមួយបទលើកទឹកចិត្តនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលហ៊ានលះបង់ជីវិតក្នុងទប់ស្កាត់និងព្យាបាលជម្ងឺកូវីដ១៩នៅកម្ពុជា។ បទរបស់នាងមិនថាលើបណ្តាញសង្គម ហ្វេសប៊ុក និង យូធូប ទេមានស្តាប់និងគាំទ្រពេញចិត្តនឹងសំនៀងរបស់នាងដដែល។

សូមរំលឹកផងដែរថា តារាចម្រៀង វ៉ាន់ នីឡា បានទទួលយុតិ្តធម៌ ដោយជនជាប់ចោទ ត្រូវជាអតីតសង្សាររបស់ខ្លួន គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និង ពិន័យទឹកប្រាក់ប្រមាណ ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) នៅក្នុងសំណុំរឿងលួចទម្លាយរូបស្រាតរបស់នាង កាលពីឆ្នាំ២០១៥។

សូមស្តាប់បទចម្រៀង៖