អេនណារ៉ូស តារាស្រីដែលមហាជនស្គាល់តាមរយៈវិឌីអូអោបថើបរងការរិះគន់នោះ នាងប្រកាសបើកបេះដូង

តារាសម្តែងកញ្ញាអេនណារ៉ូស តារាស្រីដែលមហាជនស្គាល់តាមរយៈវិឌីអូអោបថើបខ្លាំងរងការរិះគន់លើកមុននោះ នាងប្រកាសបើកបេះដូងទទួលយកស្នេហ៍ ​ក្នុងឆ្នាំថ្មី២០២០នេះដែលបង្កចាប់អារម្មណ៍ពេញហ្វេសប៊ុក។

តារាសម្តែងកញ្ញា An Na Rose ដែលចូលចិត្តបង្ហាញភាពស៊ិចស៊ី និងកំពុងមមាញឹកសម្រាប់អាជីពសិល្បៈ ម្នាក់នេះបានបង្ហោះសារមួយ ហាក់បីដូចជាប្រកាសបើកបេះដូង ទទួលយកស្នេហ៍ ​ក្នុងឆ្នាំថ្មី២០២០នេះ ក្រោយតារានេះធ្លាប់រងការរិះគន់យ៉ាងចាស់ដៃពីមហាជនរឿងថតបទចម្រៀងសម្តែងជាមួយប្រុស យុទ្ធ ឋានៈ អោបថើបសិចស៊ីខ្លាំងកាលពីលើកមុន។

កញ្ញា An Na Rose បានសរសេរថា “មនុស្សស្រីដែលមានសម្ថភាព មនុស្សស្រីដែលរឹងបុឹង មនុស្សស្រីដែលអាចពឹងផ្អែកលើខ្លួនឯងបាន នាងមិនត្រូវការមនុស្សប្រុសដែលមានលុយ មានគ្រប់យ៉ាងនោះទេ គឺនាងគ្រាន់តែត្រូវការមនុស្សប្រុសដែលមានគំនិត មានចិត្ត ចេះធ្វើអោយនាងកក់ក្ដៅ ចេះបារម្មណ៍នាង បំពេញចន្លោះខ្វះខាតនៃផ្លូវជីវិតដែលនាងធ្លាប់ជួបប្រទះ ស្រលាញ់នាងស្មោះបំផុត ហើយអាចកាន់ដៃគ្នាទៅមុខដោយខំទាំងអស់គ្នាដើម្បីអនាគត ដើម្បីក្ដីសុខ ដើម្បីសុភមង្គលជាមួយនាង គឺនាងត្រូវការបែបហ្នឹង …❤
rose?”

សូមបញ្ជាក់ថា កញ្ញា An Na Rose គឺជាតារាសំដែងមួយរូបដែលកំពុងទទួលការសម្ដែងបទចម្រៀងខារ៉ាអូខេក្នុងផលិតកម្ម ជាច្រើន និងការចាប់អារម្មណ៍ គាំទ្រពីប្រិយមិត្តទៀតផងដែរ៕