ឃើញស្អាតបែបនេះតិចច្រឡំតួថៃ! តារាសម្តែង ណាតាយ៉ា គ្រងឈុតនាងនាគស្ទើរមិនគួរឱ្យជឿ

ទាំងអ្នកគាំទ្រ និង អ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសរសើរការបង្ហាញជាថ្មីរបស់តារាល្បីកញ្ញា ណាតាយ៉ា គ្រងឈុតបុរាណជានាងនាគជាមួយទឹកមុខសុភាពរាបសា ដែលបង្កការចាប់អារម្មណ៍ចំពោះការតុបតែងខ្លួនបែបបុរាណនេះ។

រូបថតជាច្រើនសន្លឹកក្នុងឈុតនាងនាគដែលកញ្ញា តាណាយ៉ា បង្ហាញលើហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ ពិតជាទទួលការគាំទ្រនិងសរសើរដោយបានបង្ហោះតាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

ជាមួយគ្នានោះ នាងបានឱ្យដឹងថា ការតុបតែងខ្លួនក្នុងឈុតបុរាណនេះ ដោយសារតែនាងចង់បង្ហាញឱ្យឃើញថា នាងក៏ស្អាតនិងសមសួនទៅនឹងសម្លៀកបំពាក់បុរាណបែបនេះ។ ឈុតបុរាណ ដែលនាងស្រលាញ់នោះ គឺការតុបតែងជានាងនាគនេះតែម្តង។ ការថតលើកនេះ នាងក៏ភ្ជាប់ជាមួយនឹងការបង្ហាញនិងប្រូម៉ូតផលិតផលថែរក្សាសម្រស់របស់នាងដែលកំពុងដាក់លក់សព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា កញ្ញា តាណាយ៉ា ជាថៅកែស្រីវ័យក្មេងមួយរូបដែលចេះរកស៊ីដោយបោះទុនរាប់សិបម៉ឺនដុល្លារបើកក្រុមហ៊ុននាំចូលផលិតផល សុខភាព Collagen “Inner Mois Collagen Plus” នាំចូលពីប្រទេសជប៉ុន។ តារាស្រីសិចស៊ីល្បីរូបនេះ បានទិញរថយន្តមួយគ្រឿងជាកាដូយ៉ាងពិសេសសម្រាប់ខ្លួនឯង ក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់នាង ហើយរថយន្តស៊េរីទំនើបរបស់គឺ Mercedes ពណ៌ស កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០កន្លងមកថ្មីៗនេះផងដែរ។

កញ្ញា ណាតាយ៉ា ជាតារាសម្តែង និង តារាបង្ហាញម៉ូត ដែលប្រជាប្រិយភាពខ្លាំង ខណៈរូបរាងមានរាងស្លីម និង មុខមាត់ដូចកូនកាត់ ឬ អាចនិយាយបានដូចទៅតារាថៃ ខណៈនាងមានប្រជាប្រិយក្នុងរឿងភាគជាច្រើនលើកញ្ចក់ទូរទស្សន៍៕