មិននឹកស្មានសោះ! មុនទទួលមរណៈភាព Sulli បែរជាធ្លាប់និយាយបែបនេះទៅវិញ

រំលឹកទៅដល់ការស្លាប់របស់តារាចម្រៀងស្រីមានទេពកោសល្យ Sulli វានៅតែជារឿងដ៏គួរឲ្យសោកស្ដាយ និងពិបាកបំភ្លេចមួយ ជាពិសេសសម្រាប់អ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង។ បើទោះជាពេលវេលាដើរអស់រយៈពេលជាង ៧ ខែ ទៅហើយក្ដី ប៉ុន្ដែទង្វើ និងការចងចាំល្អៗ របស់តារាស្រីរូបនេះ នៅតែត្រូវគេយកមកនិយាយ។

កាលពីថ្មីៗ កន្លងទៅនេះ ក្នុងកម្មវិធី Love of 7.7 Billion តារាកិតិ្ដយសលោក Shin Dong Yup បានលើកឡើងយ៉ាងដូច្នេះថា៖កាលពីពេលដែលលោកធ្វើជាពិធីករជាមួយ Sulli  ក្នុងកម្មវិធី The Night of Hate Comments ដែលជាកម្មវីធីអញ្ជើញសិល្បះករមកបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេ ក្រោយទទួលបានមតិមិនពេញចិត្ត រិះគន់ពីមហាជន។ លោកធ្លាប់បានសួរទៅកាន់ Sulli  តើពេលណាដែលរូបនាងគិតថា នាងសប្បាយចិត្តបំផុត?”

After Footer (Active) - damrei Mr1 Zone2

អ្វីដែលធ្វើឲ្យរូបលោកភ្ងាក់ផ្អើល នាងបែរជាប្រាប់លោកថា “គ្មានពេលវេលាណាដែលនាងធ្លាប់សប្បាយចិត្តពិតប្រាកដឡើយ”។ វាពិតជាធ្វើឲ្យលោកមានអារម្មណ៍មិនស្រួលចិត្ត និងគិតថា តើក្មេងស្រីម្នាក់នេះធ្លាប់ជួបរឿងអ្វីខ្លះទៅ ទើបបានជាពេញមួយជីវិតរបស់នាងមិនដែលសប្បាយចិត្តបែបនេះ ហើយអ្វីដែលលោកអាចធ្វើបានពេលនេះគឺសង្ឃឹមថារូបនាងអាចរស់នៅដោយសប្បាយចិត្តនៅកន្លែងស្ងប់សុខណាមួយ។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បានធ្វើអត្ដឃាតខ្លួនឯងកាលពី ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ ស្រីពេជ្រ